ចក្រភពអាណានិគមបារាំង
From Wikipedia, the free encyclopedia
ចក្រភពអាណានិគមបារាំង ត្រូវបានផ្សំឡើងដោយដែនអាណានិគម ដែនអាណាព្យាបាលឯនាយសមុទ្រ និងទឹកដីមានអាណត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងចាប់ពីសតវត្សទី ១៧ មក។ ភាពខុសគ្នាជាធម្មតាបានកើតមានឡើងរវាង ចក្រភពអាណានិគមទីមួយ ដែលមានអត្ថិភាពរហូតដល់ឆ្នាំ ១៨១៤ និងនៅក្នុងពេលនោះវាត្រូវបានលិចបាត់ទៅវិញ ហើយ ចក្រភពអាណានិគមទីពីរ បានចាប់ផ្ដើមដោយមានការសញ្ជ័យអាល់ហ្សេរីនៅឆ្នាំ ១៨៣០ និងមកដល់ទីបញ្ចប់ដោយសារតែការប្រគល់ឯករាជ្យទៅឱ្យអាល់ហ្សេរីនៅឆ្នាំ ១៩៦២ វិញ។ នៅឆ្នាំ ១៩០០ ចក្រភពនេះបានក្លាយជាចក្រភពអាណានិគមធំបំផុតទីពីរក្នុងលោក បើទោះបីជាឈរនៅពីក្រោយចក្រភពប៊្រិតថេន ទាំងខាងប្រជាជន និងទំហំក៏ដោយ។[1] នៅពេលមុនសង្គ្រាមលោកលើកទី២ ចក្រភពបានគ្របដណ្ដប់ប្រមាណផ្ទៃដី ១២៣០០០០០ គម២ ដែលមានប្រជាជន ១១០ លាននាក់ (រួមបញ្ចូលទាំងបារាំងផងដែរ)។
- ក្នុងការប្រកួតប្រជែងជាមួយអង់គ្លេស បារាំងបានចាប់ផ្ដើមបង្កើតអាណានិគមនៅអាមេរិកខាងជើង ការ៉ាអ៊ីប និង ឥណ្ឌា បន្តបន្ទាប់ពីជោគជ័យរបស់អេស្ប៉ាញ និង ព័រទុយហ្គាល់កំឡុងយុគនៃរបុករបកគំហើញ។ សង្គ្រាមតៗគ្នាជាមួយមហាប៊្រិតថេនកំឡុងសតវត្សទី១៨ និងដើមសតវត្សទី១៩បានបង្រួញបន្តិចម្ដងៗនៃចក្រភពទីមួយរបស់ចក្រភពនេះ។
ចក្រភពអាណានិគមបារាំង Empire colonial français
| |
---|---|
១៥៣៤–១៩៨០ | |
Flag | |
សញ្ជ័យនិងទឹកដីបារាំងជាងប៉ុន្មានសតវត្សនេះ | |
ស្ថានភាព | {{#if: | |ចក្រភពអាណានិគម |
ធានី និង ទីក្រុងធំបំផុត | ប៉ារីស |
Bourbon Bonaparte | |
ប្រវត្តិសាស្រ្ត | |
▪ Established | ១៥៣៤ |
▪ លោកកាធិបានដោតទង់ជាតិបារាំងនៅឆកសមុទ្រហ៊្គែសស្ប៉េ | ២៤ កក្កដា ១៥៣៤ |
▪ ការលក់ល្វីស្យាណឹដោយណាប៉ូលេអ៊ុង-បឺណាប៉ាត | ៣០ មេសា ១៨០៣ |
▪ ឯករាជ្យវ៉ានូទូ | ៣០ កក្កដា ១៩៨០ |
▪ Disestablished | ១៩៨០ |
ក្រឡាផ្ទៃ | |
១២៣៤៧០០០ គ.ម២ (៤៧៦៧០០០ ម៉ាយ ក.) | |
ឥឡូវជាផ្នែកនៃ | ប្រទេសសព្វថ្ងៃនេះ
|
បារាំងបានក្ដោបក្ដាប់អាល់ហ្សេរីនៅឆ្នាំ១៨៤០ ប៉ុន្តែបានចាប់ផ្ដើមយ៉ាងយកចិត្តទុកដាក់ដើម្បីកសាងឡើងវិញចក្ររបស់ខ្លួនទូទាំងពិភពលោកបន្ទាប់ពីឆ្នាំ១៨៧០ ដោយប្រមូលផ្ដុំភាគច្រើននៅអាហ៊្វ្រិកខាងលិច ជាមួយការក្ដោប់ជាសំខាន់នៅអាស៊ី អាមេរិកឡាតាំង និងប៉ាស៊ីហ៊្វិក។ ពួកសាធារណរដ្ឋ ជាសត្រូវដំបូងរបស់ចក្រភព បានគាំទ្រចក្រភពនេះវិញ។ ខណៈនោះដែរ ប្រទេសបានអភិវឌ្ឍចក្រភពថ្មីឱ្យចាប់ផ្ដើមតួនាទីពាណិជ្ជកម្មជាមួយបារាំង ជាពិសេសតាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមកម្រៗ និងការទិញផលិតផលសម្រេច ដូចគ្នាដែរក៏ជាការផ្ដល់កិត្តិនាមដល់មាតុភូមិ និងការពង្រីកអរិយធម៌និងភាសាបារាំង ហើយនិងសាសនាកាតូលិក។ ចក្រភពក៏បានផ្ដល់ជាកម្លាំងមនុស្សក្នុងសង្គ្រាមលោកនានាដែរ។[2]
វាបានប្រែជាបេសកកម្មសីលធម៌មានបំណងឱ្យពិភពលោកឡើងឱ្យដល់បទដ្ឋានបារាំងតាមរយៈការនាំមកនូវគ្រិស្តសាសនា និងវប្បធម៌បារាំង។ នៅក្នុងឆ្នាំ១៨៨៤ អ្នកគាំទ្ររបបអាណានិគមនិយមនាំមុខគេ លោកហ៊្សុល-ផ្វេរី បានប្រកាសថា ជាតិសាសន៍ខ្ពង់ខ្ពស់មានសិទ្ធិនៅលើ ជាតិសាសន៍ជាន់ទាប ជាតិសាសន៍នោះមានភារកិច្ចដើម្បីធ្វើឱ្យរីកចម្រើនដល់ជាតិសាសន៍អន់ថយ។ សិទ្ធិជាពលរដ្ឋពេញលេញ - សមានកម្ម - ត្រូវបានផ្ដល់ឱ្យពិតមែន ថ្វីត្បិតជាក់ស្ដែង "សមានកម្មប្រគល់ឱ្យ [និង] ប្រជាជនអាណានិគមបានប្រព្រឹត្តិទៅដូចជាអនុជន មិនមែនស្មើនឹងពលរដ្ឋឡើយ។"[3] បារាំងបានបញ្ជូនពួកនិគមជនមួយចំនួនធំទៅកាន់អាហ៊្វ្រិកខាងជើង ហើយពួកអ្នកទាំងនោះជាលំដាប់បានក្លាយជាកម្លាំងនយោបាយដ៏មានឥទ្ធិពលនៅប៉ារីស។
នៅក្នុងសង្គ្រាមលោកលើកទី២ លោ ហ្សាល ដឺ ហ៊្គោល និងពួកបារាំងសេរីបានប្រើដែនអាណានិគមនាយសមុទ្រជាមូលដ្ឋានទ័ពដែលពួកគេទុកសម្រាប់រំដោះបារាំង។ យ៉ាងណាមិញបន្ទាប់ពីឆ្នាំ១៩៤៥ ចលនាប្រឆាំងអាណានិគមបានចាប់ផ្ដើមរើបម្រះជាមួយនឹងអាជ្ញាធរអឺរ៉ុប។ បារាំងបានប្រយុទ្ធប្រឆាំងនិងបានចាញ់ក្នុងសង្គ្រាមយ៉ាងជូរចត់នៅវៀតណាម និងអាល់ហ្សេរីនៅទសវត្សឆ្នាំ១៩៥០។ ពួកនិគមជននិងអ្នកគាំទ្រក្នុងតំបន់ជាច្រើនរបស់ចក្រភពនេះបានទៅតាំងលំនៅសាជាថ្មីនៅបារាំង។ ស្ទើរតែដែនដីអាណានិគមបារាំងទាំងអស់បានទទួលបានឯករាជ្យនៅឆ្នាំ១៩៦០ ប៉ុន្តែបារាំងបានរក្សាទុកឥទ្ធិពលហិរញ្ញវត្ថុនិងការទូតយ៉ាងធំដដែល។ ទឹកដីតិចតួចដែលនៅសេសសល់ត្រូវបានច្របាច់បញ្ចូលទៅក្នុងប្រទេសបារាំងជា ផ្នែកនិងទឹកដីនាយសមុទ្រ។ ទឹកដីទាំងនោះសព្វថ្ងៃនេះសរុប១២៣ ១៥០ គម២ (៤៧ ៥៤៨ ម៉ែយ្ល កា.) ដែលចំនួនមានត្រឹមតែ១%ប៉ុណ្ណោះនៃផ្ទៃដីចក្រភពអាណានិគមបារាំងមុន-ឆ្នាំ១៩៣៩ ដែលមានប្រជាជន២,៧លាននាក់ដែលកំពុងរស់នៅក្នុងទឹកដីដែលសេសសល់នោះក្នុងឆ្នាំ២០១១។