ខេត្តមណ្ឌលគិរី
From Wikipedia, the free encyclopedia
ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីធំជាងគេ តែមានប្រជាជនតិចជាងគេ។ ទីរួមខេត្តឈ្មោះក្រុងសែនមនោរម្យ។ ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។
មណ្ឌលគិរី | |
---|---|
ខេត្ត | |
ក្រុងសែនមនោរម្យ | |
ផែនទីខេត្តមណ្ឌលគីរីមានពណ៌ក្រហមស្ថិតនៅលើផែនទី | |
កូអរដោនេ: 12°27′N 107°14′E | |
ប្រទេស | កម្ពុជា |
អភិបាលខេត្ត | ថង សាវុន (គបក) |
ទីរួមខេត្ត | ក្រុងសែនមនោរម្យ |
ផ្ទៃក្រឡា | |
• សរុប | ១៤២៨៨ គម2 (៥៥១៧ ម៉ាយ ការ) |
ប្រជាជន (២០១៩)[1] | |
• សរុប | ៩៣,៤៤១ |
• សន្ទភាព | ០.០០៦៥/km2 (០.០១៧/sq mi) |
ល្វែងម៉ោង | UTC+០៧ |
លេខក្រមហៅទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-១១ |
ស្រុក | ៥ |
ឃំុ | ២១ |
ភូមិ | ៩៨ |
ខេត្តមណ្ឌលគីរីជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហើយមានចំងាយ ៣៨២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និមិត្តសញ្ញានៃខេត្តគឺតំណាងអោយសត្វគោព្រៃ ដែលជាថនិកសត្វជាតិរបស់កម្ពុជា។ចំពោះចំនួនប្រជាពលរដ្ឋសរុបនៅក្នុងខេត្តមណ្ឌលគិរីគឺ៩៣,៤៤១នាក់ ដែលស្មើនឹង២២,២២០គ្រួសារដែលមានដង់ស៊ីតេ ៧នាក់ក្នុងមួយគីឡូម៉ែត្រ។ ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិចនៅទូទាំងខេត្តសរុបមានចំនួន ៥៣,៤៤៤នាក់ ស្មើនឹង៥៧,២០ភាគរយ នៃប្រជាជនសរុប ដែលមាន ៨ជនជាតិ ក្នុងនោះរួមមាន៖ជនជាតិព្នង ក្រោល គ្រឹង ស្ទៀង ទំពួន ចារាយ ថ្មួន និងកួយ។[2]