ភ្នំពេញ
រាជធានីនៃព្រះរាជាណាចក្រកម្ពុជា / From Wikipedia, the free encyclopedia
ភ្នំពេញ គឺជារាជធានីរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅច្រើនជាងមួយលាននាក់ និង ជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ ក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំទៅដោយ សំណង់អាគារលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម ទីផ្សារដោះដូរមុខទំនិញ លើមុខជំនួញជួញដូរ ទាំងក្នុងស្រុក និង ក្រៅស្រុក ក្នុងលំហូរសាច់ប្រាក់ជាអតិបរមា ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សារ សង្គមកិច្ច និង នយោបាយ ដែលនាំឱ្យទីក្រុងទាំងមូលក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពសម្បូរបែប ។[2]
ព័ត៌មានសង្ខេប
ភ្នំពេញ | ||||
Phnom Penh Skyline 2022 | ||||
ឈ្មោះផ្លូវការណ៍ | រាជធានីភ្នំពេញ | |||
រកឃើញ | គ.សករាជ ១៤០០ | |||
អ្នកបង្កើត | បរមរាជាទី១ ឬ ពញ្ញាយ៉ាត | |||
រាជសម័យ | សម័យកាលចតុមុខ | |||
នាមសម្គាល់ហៅ | ក្រុងចតុមុខ | |||
បោះបង់លើកទី១ | គ.សករាជ ១៤៦១ | |||
ក្នុងរាជ | ព្រះស្រីរាជា | |||
មូលហេតុ | ចម្បាំងដុតក្រុងចតុមុខរវាង | |||
បង្កើតឡើងវិញ | ក្នុងរាជ ព្រះនរោត្តម | |||
កាលបរិច្ឆេទ | ១៨៦៥ | |||
សម័យកាល | កម្ពុជាក្រោមអណាព្យាបាលបារាំង | |||
តាងនាមទីក្រុង | យកតាមឈ្មោះ (វត្តភ្នំ) និង
លោកយាយ ដូនពេញ | |||
ត្រូវបានហៅថា | ក្រុងភ្នំពេញ | |||
បោះបង់លើកទី២ | ១៩៧៥ | |||
សម័យកាល | កម្ពុជាប្រជាធិបតេយ្យ | |||
ការសម្លាប់ប្រជាជនក្នុងក្រុង | ប្រមាណ 1.2 លាននាក់ | |||
ទីតាំង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ | ||||
ការចាប់ផ្ដើមឡើងវិញ | ១៩៨២ រហូតដល់បច្ចុប្បន្ន | |||
មជ្ឈមណ្ឌល | កំណត់ជាទីក្រុងធំទី១ | |||
រហស្សនាម | ទីក្រុងវប្បធម៌ | |||
ចំនួនប្រជាជន | 2.3 លាននាក់ (2023) | |||
កំណើនប្រជាជន | 2.8 លាននាក់ (2024) 3.1 លាននាក់ (2025) | |||
ផ្ទៃក្រឡាទីក្រុង | 679 km² | |||
ផ្ទៃក្រឡាពង្រីកបន្ថែម | 919 km² (2024) | |||
អភិបាលក្រុង | លោក ឃួង ស្រេង (CPP) | |||
រដ្ឋបាលក្រុង | សាលារាជធានីភ្នំពេញ | |||
និមិត្តសញ្ញាត្រាក្រុង | ||||
ចំនួនខណ្ឌ | 14 ខណ្ឌ | |||
ចំនួនសង្កាត់ | 105 សង្កាត់ | |||
កំណើនសេដ្ឋកិច្ច (GDP growth) |
5.6% (2023)[1] 6.6% (2024) |
បិទ