កព្ចុំាផ្កាយជើងភ្នាយ
From Wikipedia, the free encyclopedia
កព្ចុំាផ្កាយជើងភ្នាយ គឺជាបណ្តុំនៃផ្កាយដែលមានទំនាញ ហើយបង្កើតបានជាប្រព័ន្ធមួយដែលមានផ្កាយជាង១០.០០០កោដិ នៅក្នុងនោះព្រះអាទិត្យគឺជាតែផ្កាយមួយនៅពាក់កណ្តាលពាន់លាន។
ចំណុចកណ្ដាលនៃកញ្ចុំផ្កាយGalactic Center ដែលមើលឃើញដោយតេលេស្កុបនាាពេលយប់ ត្រូវបានមើលចេញពីទីតាំងផារ៉ាណល Paranal Observatory. | |
ទិន្នន័យនៃការសង្កេត | |
---|---|
ប្រភេទ Type | Sb, Sbc, or SB(rs)bc barred spiral galaxy |
អង្កត់ផ្ចិតDiameter | 100–180 kly (31–55 kpc) |
កម្រាស់ស្ដើងរបស់ផ្កាយរាងជាថាស(Thickness of thin stellar disk) | ≈២ kly (០,៦១ kpc) |
ចំនួនរបស់ផ្ដាយNumber of stars | 100–400 billion (2.5 × 1011 ± 1.5 × 1011) |
ផ្កាយដែលចាស់ជាងគេOldest Known Stars | ≥13.7 Gyr |
ម៉ាស | 0.8–1.5×10១២ M☉ |
ចំងាយពីព្រះអាទីត្យទៅចំនុចកណ្ដាលកញ្ចុំផ្កាយGalactic Center | 26.4 ± 1.0 kly (8.1 ± 0.31 kpc) |
រង្វិលថេររបស់កញ្ចុំផ្កាយជុំវិញព្រះអាទិត្យGalactic rotation period | 240 Myr |
អ្នកស្រាវជ្រាវជនជាតិអ៊ីតាលីលោកកាលីលេហ្គាលីលេលី (កើតឆ្នាំ១៥៦៤ - បានស្លាប់ឆ្នាំ១៦៤២) គាត់គឺជាមនុស្សទីមួយដែលធ្វើការអង្កេតអំពីកព្ចុំាផ្កាយជើងភ្នាយ តាមរយៈកែវយឹតដែលគាត់បានបង្កើតកាលពីឆ្នាំ១៦១០។
រហូតមកដល់អំឡុងឆ្នាំ១៩២០ តារាវិទូជាច្រើនបានគិតថាកព្ចុំាផ្កាយជើងភ្នាយ គឺជាក្រុមផ្កាយទាំងអស់ដែលមាននៅក្នុងសាកល តែនៅឆ្នាំ១៩២០មានការជជែកពិភាក្សាគ្នាយ៉ាងខ្លាំងរវាង តារាវិទូនិងតារាវិទូត្រូវសង្កេតនិងបកស្រាយបង្ហាញដោយ លោក អេដូអីណហូបេល ថាកព្ចុំាផ្កាយជើងភ្នាយគ្រាន់តែជាបណ្តុំមួយនៃបណ្តុំតារាជាច្រើនតែប៉ុណ្ណោះ។ កព្ចុំាផ្កាយ និមួយៗមានតារាប្រមាណជាពី២០០ពាន់លានទៅ៤០០ពាន់លាន និងមានភពយ៉ាងតិច១០០ពាន់លាន។ ជាក់ស្ដែងចំពោះផ្កាយដែលមានម៉ាសស្រាលបំផុតនោះយើងពិតជាពិបាកក្នុងការកំណត់ចំនួនរបស់វាណាស់ ជាពិសេសគឺស្ថិតនៅចំងាយឆ្ងាយពីព្រះអាទិត្យប្រហែលជា៣០០ឆ្នាំពន្លឺឬលើសពីនេះ។ កព្ចុំាផ្កាយជើងភ្នាយអាចនឹងមាន១០ពាន់លានផ្កាយពណ៌ខៀវស មួយពាន់លានផ្កាយណឺត្រុង និងមួយរយលាននៃរណ្ដៅព៌ណខ្មៅ។