កាំង ហ្កិច អ៊ាវ
From Wikipedia, the free encyclopedia
កាំង ហ្កិច អ៊ាវ ឬអាចសរសេរថា កាំង ហ្កេចអ៊ាវ (ហៅ មិត្តឌុច) គឺជាលេខាគណៈកម្មាធិការមន្ទីរ ស-២១ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយខ្មែរក្រហម ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ លោកត្រូវគេចោទប្រកាន់លើករណីបួន គឺបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទធ្វើមនុស្សឃាត និងការធ្វើទុក្ខទារុណកម្មទៅលើអ្នកទោស។
កាំង ហ្កិច អ៊ាវ | |
---|---|
កើត | ១៧ វិច្ឆិកា ១៩៤២ ភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រទេសកម្ពុជា |
ស្លាប់ | ២ កញ្ញា ២០២០ (អាយុ ៧៨ ឆ្នាំ) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
សញ្ជាតិ | ខ្មែរ |
ឈ្មោះផ្សេងទៀត | សមមិត្តឌុច ហង្ស ពិន |
ត្រូវបានគេស្គាល់ថា | លេខាគណៈកម្មាធិការមន្ទីរ ស-២១ |
គណបក្សនយោបាយ | បក្សកុម្មុយនិស្តកម្ពុជា |
បន្ទុកឧក្រិដ្ឋកម្ម | ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ |
ពិន័យព្រហ្មទណ្ឌ | ជាប់ពន្ធនាគាររយៈពេល ៣០ ឆ្នាំ តែត្រូវតំឡើងទៅអស់មួយជីវិតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១២ |
ពន្ធភាព | ឈឹម សុផល (?–១៩៩៥) |
មាតាបិតា | ឪពុក៖ កាំង គី ម្តាយ៖ កាំង គីមស៊ីវ |
លោកកាំង ហ្កេច អ៊ាវគឺជាអ្នកដែលទទួលខុសត្រូវមកលើការសម្លាប់មនុស្សរាប់ពាន់នាក់។ ខុសពីកម្មាភិបាលខ្មែរក្រហមផ្សេងទៀត ឌុចបានសារភាព ប្រគល់ខ្លួនឱ្យអាជ្ញាធរកម្ពុជានៅក្នុងឆ្នាំ១៩៩៩។ ក្នុងរយៈកាលចាប់ខ្លួនរបស់ឌុច លោកបាននិយាយរៀបរាប់ប្រាប់តុលាការកម្ពុជាអំពីរឿងដ៏លម្អិតៗនៅក្នុងគុក ស-២១ និងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជារួម។ សេចក្តីរបាយការណ៍របស់ឌុចទាំងនោះគឺជាពន្លឺដែលបំភ្លឺឱ្យជនជាតិខ្មែរនិងបរទេសដឹងអំពីភាពឃោរឃៅនៅក្នុងរបបខ្មែរក្រហម។[1][2]