គណិតវិទ្យា
From Wikipedia, the free encyclopedia
គណិតវិទ្យា ឬគណិតសាស្ត្រ គឺជាការសិក្សាអំពី បរិមាណ លេខ រចនាសម្ពន័្ធ រូបរាង ហើយនិងការផ្លាស់ប្ដូរ ។ គណិតសាស្រ្ដ អាចជាការស្វែងរកនូវគំរូ ប្រមាណវិធីបង្កើត រូបមន្ដថ្មីៗ ហើយត្រូវបង្កើត អោយពិតប្រាកដ ដោយភាពតឹងរ៉ឹង នាំមកនូវភាពសុចរិត និង មាន អត្ថន័យគ្រប់គ្រាន់ ផងដែរ ។
យើងអាចនិយាយបាន ផងដែរថា៖ គណិតសាស្រ្ដ គឺជាមុខរបររបស់ មនុស្សគ្រប់គ្នា ដែលយើងត្រូវតែរៀន ហើយមនុស្សជាច្រើន បានរកឃើញ នូវវត្ថុផ្សេង ៗ
ដើម្បីជួយសំរួលដល់ ការងារប្រចាំថ្ងៃ បានយ៉ាងប្រសើរបំផុត ទៀតផង ។ ផ្នែកដែលសំខាន់បំផុត របស់គណិតវិទ្យានោះគឺ
- សម្រាប់ដោះស្រាយ បញ្ហាជាច្រើន ដែលកើតមានទើ្បង ក្នុងពិភពលោកយើងនេះ បានយ៉ាងប្រពៃ ដូចជា ការគណនា បូក ដក គុណ ចែក ទាំងអស់នេះ សុទ្ធតែត្រូវការ គណិតវិទ្យា ទាំងអស់ ។
- ដូច្នេះហើយ បានជាមនុស្សជាច្រើន តែងចូលចិត្ដសិក្សា និង ប្រើគណិតវិទ្យា ។
- សព្វថ្ងៃនេះ ការងារមួយចំនួនដូចជា ជំនួញ វិទ្យាសាស្រ្ដ វិស្វករ និងសំនង់ ។
រូបភាពនេះ គឹជាការបង្ហាញអំពី គណិតវិទ្យា ដែល មាន ដើមកំនើត ជាយូរណាស់មកហើយ នៅប្រទេសក្រិច ។