នគរពួកមន
From Wikipedia, the free encyclopedia
ពួកនគរមន គឺជាមូលដ្ឋានគ្រឹះខាងនយោបាយរបស់ពួកជនជាតិនិយាយភាសាមន ដែលធ្លាប់បានគ្រប់គ្រងផ្នែកដ៏ធំនៃប្រទេសភូមាសព្វថ្ងៃនេះ ក្នុងសម័យកាលផ្សេងៗកាលពី១២០០ឆ្នាំមុននេះ។ នគរទាំងនេះបើតាមពង្សាវតារមន នគរសុធម្ម (សតវត្សទី៩-១០៥៧) នគរហង្សាវត្តី (១២៨៧-១៥៣៩) និង នគរហង្សាវត្តីបាគូ (១៧៤០-១៧៥៧)។ នៅប្រទេសថៃ ស្រីគោត្តបុរ (ម.គ.ស ១៥០០-គ.ស ៥០០) ទ្វារវត្តី (ចនសបុរ) (២០០-៦០០) នៅភាគកណ្ដាលប្រទេសថៃ, ហរិបុញ្ជយ (៦៦១-១២៩២) គឺជានគរមននៅភាគខាងជើងថៃ រាជធានីស្ថិតនៅលាំពូន, នគរលវោ (៤៥០–១៣៨៨) នៅច្រាំងទន្លេចៅព្រះយាខាងឆ្វេងភាគខាងលើ។ នៅលាវ ស្រីគោតបុរ (សតវត្សទី៨-ទី១១) ស្ថិតនៅប្រទេសលាវម្ដុំវាំងចន្ទន៍សព្វថ្ងៃនេះ អ្នកប្រាជ្ញលាវថា ប្រហែលជានគរវ៉ិនតាន រឺ កម្វុជលើ។