បរមរាជសម្ភារ
(គ.ស ១៦២៧-១៦៣៤) / From Wikipedia, the free encyclopedia
បរមរាជសម្ភារ ឬ ពញ្ញាតូ (អង់គ្លេស: Borom Reachsomphea) or (Ponhea To) (ប្រ.ស|គ.ស ១៦០៥-១៦៣៤) រជ្ជកាលគ្រងរាជ (គ.ស ១៦២៧-១៦៣៤) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២១៧៤ ត្រូវនិង គ.សករាជ ១៦៣០ ត្រូវនិង មហាសករាជ ១៥៥៣ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបរមរាជសម្ភារ ចៅពញ្ញាតូ" ទ្រង់គឺជាបុត្រាច្បង នៃ ព្រះជ័យជេស្ឋាទី២ និង មានគូកំណាន់ចិត្ត (គូដណ្ដឹង) គឺព្រះនាង យួរវត្តី ដែលត្រូវជាបងប្អូនជីដូនមួយនិងគ្នា ប៉ុន្តែសម្ព័ន្ធភាពស្នេហានេះ បានជ្រៀតជ្រែកដោយសម្ដេចមារ (ពូ) របស់ទ្រង់គឺ សម្ដេចព្រះឧទ័យ ដែលមានតំណែងជារាជានុសិទ្ធ ក្ដោបក្ដាប់រាជកិច្ចព្រះនគរ អំឡុងពេលដែល អង្គពញ្ញាតូ យាងទៅបួសសងគុណព្រះបិតាផងដែរ ។[1]
ព័ត៌មានសង្ខេប
បរមរាជសម្ភារ | ||||
រជ្ជកាល | ១៦២៧-១៦៣៤
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | លើកទី១ - ១៦២៧ លើកទី២ - ១៦៣០ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះបរមរាជសម្ភារ ចៅពញ្ញាតូ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ជ័យជេស្ឋាទី២ | |||
រាជបន្ត | អង្គទងរាជា | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦០៥ | |||
បុត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១៦៣៤ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ (Buddha Theravada) |
បិទ