ភូមិព្រៃព្រូស
From Wikipedia, the free encyclopedia
ជាភូមិមួយដែលស្ថិតនៅ នៅឃុំព្រៃក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត ។ ភូមិនេះស្ថិតនៅភូមិភាគឥសាន្ដ នៃប្រទេសកម្ពុជា។ ភូមិនេះមានមនុស្សរស់នៅយ៉ាងច្រើនកុះករព្រោះភូមិនេះវាជិតនឹងប្រទេសវៀតណាម។ ប្រជាជនក្នុងភូមិនេះតែងតែប្រកបរបរលក់ដូរ បើអាជីវកម្មទិញស្រូវពីអ្នកនៅក្នុងភូមិ នឹងអ្នកខ្លះទៀតធ្វើស្រែចំការ ព្រោះនៅក្នុងភូមិនេះប្រជាពលរដ្ឋអាចធ្វើស្រែក្នុងមួយឆ្នាំបីដងព្រោះពួកគាត់បាននាំគ្នាធ្វើស្រែប្រាំងជារៀងរាល់ឆ្នាំ។នឹងមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាក់ស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេស នឹងមួយចំនួនទៀតទៅធ្វើជាកម្មកររោងចក្រកាត់ដេរ រោងចក្រស្បែកជើង និង រោងចក្រមួយចំនួនទៀត។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត ល្ហុង ស្វាយ ត្របែក ចេក ដំឡូង អំពៅ -ល-។ទោះបីជាភូមិព្រៃព្រូសនេះស្ងាត់បន្ដិចក៏ដោយតែខ្ញុំពេញចិត្តនឹងការរស់នៅបែបនេះណាស់ព្រោះប្រជាជននៅក្នុងភូមិចេះស្រលាញ់រាប់អានគ្នា ចេះជួយទុក្ខធុរ:គ្នាទៅវិញទៅមក។