រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១
From Wikipedia, the free encyclopedia
រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានប្រព្រឹត្តិទៅនៅអំឡុងពេលព្រឹកប្រលឹមនៃថ្ងៃទី១ ខែកុម្ភៈបន្ទាប់ពីមានការចាប់ឃាត់ខ្លួនទីប្រឹក្សារដ្ឋគឺលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា។[2][3] ច្រើនម៉ោងក្រោយមក កងយោធាមីយ៉ាន់ម៉ាបានធ្វើការប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំនិងព្រមទាំងបានថ្លែងទៀតថាអំណាចដឹកនាំប្រទេសគឺត្រូវបានប្រគល់មកឱ្យអង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធគឺលោកមីន អ៊ុងឡាំង។ ក្រុមអ្នកធ្វើរដ្ឋប្រហារបានប្រកាសថាលទ្ធផលនៃការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ គឺលែងមានសុពលភាពទៀតហើយ និងបានបញ្ជាក់ពីគោលបំណងរៀបចំការបោះឆ្នោតថ្មីមួយនៅពេលស្ថានភាពអាសន្នជិតផុតកំណត់។[4][5] រដ្ឋប្រហារនេះបានប្រព្រឹត្តិធ្វើឡើងមួយថ្ងៃមុនពិធីធ្វើសច្ចាប្រណិធានរបស់សមាជិកសភាជាប់ឆ្នោតពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។[6][7][8]
រដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃជម្លោះផ្ទៃក្នុងនិងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា | |||||||
អតីតទីប្រឹក្សារដ្ឋនៃប្រទេសមីយ៉ាន់ម៉ាលោកស្រីអ៊ុងសាន ស៊ូជី (ឆ្វេង) និងមេដឹកនាំរដ្ឋប្រហារលោកមីន អ៊ុងឡាំង (ស្តាំ) | |||||||
| |||||||
ភាគីសង្គ្រាម | |||||||
រដ្ឋាភិបាលមីយ៉ាន់ម៉ា | កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
វីន ម្យីន (ប្រធានាធិបតីមីយ៉ាន់ម៉ា) អ៊ុងសាន ស៊ូជី (ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា) |
មីន អ៊ុងឡាំង (អង្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ) ម្យីន ស្វេ (អនុប្រធានធិបតីមីយ៉ាន់ម៉ា) |
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ អតីតប្រធានាធិបតីលោកវីន ម្យីនត្រូវបានគេចោទប្រកាន់ពីបទរំលោភយុទ្ធនាការណែនាំនិងច្បាប់រឹតបន្តឹងការពារជំងឺកូវីដ-១៩ ក្រោមមាត្រា ២៥ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។ ចំណែកឯលោកស្រីអ៊ុងសានស៊ូជីវិញត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានច្បាប់ការពារជំងឺកូវីដ-១៩ និងការនាំចូលនិងប្រើប្រាស់នូវគ្រឿងឧបករណ៍វិទ្យុនិងឧបករណ៍ទំនាក់ទំនងដោយខុសច្បាប់ ជាពិសេសគឺ ICOM ចំនួន ៦ គ្រឿងពីក្រុមសន្តិសុខរបស់លោកស្រី។[9] ដោយមូលហេតុនេះ បុគ្គលទាំងពីរត្រូវបានគេបញ្ជូនទៅមន្ទីរឃុំឃាំងរយៈពេល ២ សប្តាហ៍។[10][11][12]
គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ជនស៊ីវិលភូមាចំនួន ១,៧១៩ នាក់ (រួមទាំងកុមារផង) ត្រូវបានសម្លាប់ដោយកងកម្លាំងនគរបាលជាតិឬកម្លាំងយោធា ហើយមនុស្សចំនួន ៩,៩៨៤ នាក់ត្រូវអាជ្ញាធរចាប់ឃុំឃាំង។[13] លើសពីនេះទៅទៀតនោះ សមាជិក គ.ស.ជ.ប ចំនួនបីរូបបានទទួលមរណភាពខណៈកំពុងជាប់ឃុំឃាំងនៅអំឡុងខែមីនា ឆ្នាំ២០២១[14][15] ហើយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួនបួននាក់ត្រូវបានរបបយោធាកាត់ទោសប្រហារជីវិតក្នុងអំឡុងខែកក្កដា ឆ្នាំ២០២២។[16]