អាដុលហ្វ៍ ហ៊ីទ្លែរ
From Wikipedia, the free encyclopedia
អាដុលហ្វ៍ ហ៊ីទ្លែរ (ភាសាអាល្លឺម៉ង់ ៖ Adolf Hitler [ˈadɔlf ˈhɪtlɐ]; ២០ មេសា ១៨៨៩ - មេសា ១៩៤៥) គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេសអូទ្រីសមួយរូប ។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំគណបក្សណាស៊ី ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ងពីឆ្នាំ១៩៣៣ ដល់ ១៩៤៥ និងជាអ្នកដឹកនាំផ្តាច់ការរបស់ណាស៊ីអាល្លឺម៉ង់ (Führer und Reichskanzler) ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៤៥ ។ អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាផ្ចិតកណ្តាលនៃណាស៊ីអាល្លឺម៉ង់ សង្គ្រាមលោកលើកទី២នៅអឺរ៉ុប ក៏ដូចជាការសម្លាប់រង្គាល (Holocaust) ផងដែរ ។
សក្កដា | |
---|---|
Adolf Hitler | |
លោក អ៊ីទ្លែរ ក្នុងឆ្នាំ១៩៣៧ | |
អ្នកដឹកនាំ (Führer) នៃអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ២ សីហា ១៩៣៤ – ៣០ មេសា ១៩៤៥ | |
រង |
|
មុន | Paul von Hindenburg (ជាប្រធានាធិបតី) |
បន្ទាប់ | Karl Dönitz (ជាប្រធានាធិបតី) |
អធិការបតីនៃអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ៣០ មករា ១៩៣៣ – ៣០ មេសា ១៩៤៥ | |
ប្រធានាធិបតី | Paul von Hindenburg (រហូតដល់ ១៩៣៤) |
រង |
|
អ្នកដឹកនាំ (Führer) នៃគណបក្សណាស៊ី | |
ក្នុងការិយាល័យ ២៩ កក្កដា ១៩២១[1] – ៣០ មេសា ១៩៤៥ | |
រង | Rudolf Hess (១៩៣៣–១៩៤១) |
មុន | Anton Drexler (ប្រធាន) |
បន្ទាប់ | Martin Bormann (រដ្ឋមន្ត្រីគណបក្ស) |
មេបញ្ជាការកំពូលនៃកងទ័ពអាល្លឺម៉ង់ | |
ក្នុងការិយាល័យ ១៩ ធ្នូ ១៩៤១ – ៣០ មេសា ១៩៤៥ | |
មុន | Walther von Brauchitsch |
បន្ទាប់ | Herdinand Schörner |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ២០ មេសា ១៨៨៩ ប្រៅណៅអាំអ៊ីន អូទ្រីសហុងគ្រី (បច្ចុប្បន្ន អូទ្រីស) |
ស្លាប់ | ៣០ មេសា ១៩៤៥ (អាយុ ៥៦ ឆ្នាំ) ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ |
មូលហេតុនៃការស្លាប់ | ការធ្វើអត្តឃាតដោយគ្រាប់កាំភ្លើង |
ពលរដ្ឋ |
|
គណបក្សនយោបាយ | គណបក្សណាស៊ី (១៩២១–១៩៤៥) |
ទំនាក់ទំនងនយោបាយ ផ្សេងទៀត | គណបក្សពលករអាល្លឺម៉ង់ (១៩២០–១៩២១) |
ពន្ធភាព | Eva Braun (២៩-៣០ មេសា ១៩៤៥) |
អាជីព | អ្នកនយោបាយ ទាហាន |
ពានរង្វាន់ |
|
ហត្ថលេខា | |
សេវាយោធា | |
ភក្ដីភាព | ចក្រភពអាល្លឺម៉ង់ |
សាខា/សេវាកម្ម | Reichsheer |
ឆ្នាំកាន់តំណែង | ១៩១៤-១៩១៨ |
ឋានៈ | Gefreiter |
ឯកតា | 16th Bavarian Reserve Regiment |
សមរភូមិ/សង្គ្រាម | សង្គ្រាមលោកលើកទី១ |
អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាទាហានជើងចាស់ពីសង្គ្រាមលោកលើកទី១ ដែលត្រូវបានគេឲ្យពានរង្វាន់មួយរូប ។ គាត់បានចូលរួម គណបក្សអ្នកធ្វើការរបស់អាល្លឺម៉ង់ (German Workers' Party ដែលក្រោយមកក្លាយទៅជា NSDAP) នៅឆ្នាំ ១៩១៩ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុងមូនិច (Munich) ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ហ៊ីទ្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ (Mein Kampf )។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស (Treaty of Versailles ) និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល (Pan-Germanism) លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ (antisemitism) និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស (antisemitism) គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី (Nazi propaganda)។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា (Weimar Republic) អោយទៅជា សឺតរីឆ (Third Reich) រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ ( totalitarian) និងណាស៊ីអត្តាធិប្បតេយ្យ (autocratic)។
គោលបំណងរបស់ហ៊ីទ្លែរគឺ ចង់បង្កើតនូវ New Order នៃការដឹកនាំអាណានិគម ផ្តាច់មុខរបស់ពួកណាស៊ីអាល្លឺម៉ង់ទៅលើទ្វីបអ៊ឺរ៉ុប ។ ដើម្បីសម្រេចនូវគោលបំនងនេះ គោលនយោបាយក្នុង និងក្រៅសុ្រករបស់គាត់បានផ្តោតសំខាន់ទៅនឹងការវាតទីយក Lebensraum («ទីកន្លែងដើម្បីរស់នៅ») អោយប្រជាជនអាល្លឺម៉ង់។ គាត់ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់អាវុធឡើងវិញរបស់ពួកអាល្លឺម៉ង់ និងការវាយលុកប្រទេសប៉ូឡូញ ដោយក្រុមទាហ៊ាន វែម៉ាត នៅខែកញ្ញា ឆ្នាំ ១៩៣៩។ ការវាយលុកនេះបាននាំអោយកើតមានសង្គ្រាមលោកលើកទី២ ។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ មកដល់ឆ្នាំ ១៩៤១ ក្រុមកម្លាំងរបស់អាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់ភាគច្រើននៃទ្វីបអ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរងការវាយលុកម្តង ហើយបានចាញ់នូវសង្គ្រាមជាប់ៗគ្នា ដែលមានចំនួនច្រើនគួរអោយកត់សម្គាល់។ នៅប៉ុន្មានថ្ងៃចុងបញ្ចប់នៃសង្គ្រាម ពោលគឺនៅ ក្នុង ការប្រយុទ្ធនៅប៊ែឡាំង អ៊ីត្លែរបានរៀបការជាមួយនឹងដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃក្រោយការអាពាហ៌ពិពាហ៌របស់ពួកគេទាំងអ្នកទាំងពីរបានសម្លាប់ខ្លួន ដើម្បីគេចពីការចាប់ខ្លួនដោយ ពួកទាហ៊ានក្រហម។ សាកសពរបស់ពួកគេទាំងពីររូបត្រូវបានគេដុត។
គោលនយោបាយយ៉ាងកម្រោលរបស់ហ៊ីទ្លែរ ត្រូវបានគេយល់ថា ជាមូលហេតុចម្បងក្នុងការផ្ទុះសង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោមការដឹកនាំរបស់ អ៊ីត្លែរ និង មនោគមប្រកាន់ពូជសាសន៍របស់គាត់ របបគ្រប់គ្រងរបស់គាត់បានទទួលខុសត្រូវ ក្នុងការប្រល័យពូជសាសន៍ របស់ពួកជ្វីហ្វយ៉ាងហោចណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើនលាននាក់ទៀតដែល គាត់និងអ្នកនៅក្រោមបង្គាប់របស់គាត់បានគិតថា ជាពួកដែលមានជាតិសាសន៍អន់ជាង។