អ្នកប្រើប្រាស់:ឡូ ហុងឡា
From Wikipedia, the free encyclopedia
សូមស្វាគមន៍មកកាន់ទំព័រដើម វីគីភីឌា របស់ហុងឡា!!!
ខេត្តកំពង់ធំ (Kampong Thom) | |
---|---|
ខេត្ត | |
Rice paddies in Baray. | |
Map of Cambodia highlighting Kampong Thom | |
កូអរដោនេ: 12°42′N 104°53′E | |
Country | កម្ពុជា |
ទីរួមខេត្ត | ក្រុងស្ទឹងសែន |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | Hun Neng (CPP) |
ផ្ទៃក្រឡា | |
• សរុប | ១៣៨១៤ គម2 (៥៣៣៤ ម៉ាយ ការ) |
ប្រជាជន (2014)[1] | |
• សរុប | ៧០៨៣៩៨ |
• សន្ទភាព | ៥១/km2 (១៣០/sq mi) |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-6 |
ស្រុក | ៨ |
ខេត្តកំពង់ធំ ជាខេត្តមួយនៃ ប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងកំពង់ធំ ដែលជាទីក្រុងមួយ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំង ស្ទឹងសែន ។កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤គីឡូម៉ែតការេ ហើយបែងចែកជា៨ក្រុង/ស្រុក ៨១ឃុំ/សង្កាត់ និង ៧៣៤ភូមិ[2]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅ ប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សំរាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និង អ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវាបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់ ។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ១យប់ឬពីរយប់ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន ។ នោះគឺ ផ្ទះស្នាក់ Homestay របស់សហគមន៍នៅទីនោះ។ ទំនាក់ទំនងទូរស័ព្ទ ០៧៨ ៣២៨ ៣៣៣ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយះផ្លូវជាតិលេខ៦៤ ដែលមានចំងាយ ១២៦ គីឡូម៉ែត។