ព្យែរ គុយរី
From Wikipedia, the free encyclopedia
ព្យែរ គុយរី (Pierre Curie) (15 ឧសភា 1859 – 19 មេសា 1906) ជារូបវិទូបារាំង, ជាអ្នកផ្ដើមគំនិតសិក្សាលើគ្រីស្តាល់សាស្ត្រ, ម៉ាញេទិច, ព្យេសូអេឡិចទ្រិច និង វិទ្យុសកម្ម, និង ជាជ័យលាភីរង្វាន់ណូបែល។ គាត់ជាកូនប្រុសរបស់ Dr. Eugène Curie (28 សីហា 1827 – 25 កុម្ភៈ 1910) និង Sophie-Claire Depouilly Curie (15 មករា 1832 – 27 កញ្ញា 1897)។ ក្នុងឆ្នាំ ១៩០៣ គាត់បានទទួលរង្វាន់ណូបែលរូបវិទ្យារួមគ្នា ជាមួយភរិយារបស់គាត់ ម៉ារី គុយរី និង លោក អង់រី បិកកឺរ៉ែល ក្នុងស្នាដៃ ដែលពួកគាត់បានស្រាវជ្រាវរួមគ្នា ទៅលើ បាតុភូទសាយភាយវិទ្យុសកម្ម ដែលត្រូវបានរកឃើញដោយលោកសាស្ត្រាចារ្យ អង់រី បិកកឺរ៉ែល ។
Pierre Curie | |
កើតនៅ | ថ្ងៃទី ១៥ ឧសភា ១៨៥៩ ប៉ារីស, បារាំង |
មរណភាព | ថ្ងៃទី ១៩ មេសា ១៩០៦ ប៉ារីស, បារាំង |
ជនជាតិ | បារាំង |
ស្នាដៃសំខាន់ៗ | វិទ្យុសកម្ម |
រង្វាន់ | រង្វាន់ណូបែលផ្នែករូបវិទ្យា (១៩០៣) |
ភរិយា | ម៉ារី គុយរី (រៀបការថ្ងៃទី ២៥ កក្កដា ១៨៩៥ និងមានកូនពីរនាក់) |