ភាសាជប៉ុន
From Wikipedia, the free encyclopedia
ភាសាជប៉ុន (ជប៉ុន: 日本語 / にほんご, នីហុងហ្កុ ) គឺជាភាសាមួយដែល មានមនុស្សប្រហែល ១៣០ លាននាក់ប្រើប្រាស់ក្នុងប្រទេសជប៉ុន។ ភាសាជប៉ុន ត្រូវបានបង្កើតឡើង ដោយ ការរួមផ្សំ អក្សរបីប្រភេទផ្សេងៗគ្នា គឺ អក្សរចិន (ហៅថា កាន់ជិ; ជប៉ុន: 漢字) និងពីរប្រភេទទៀតកើតឡើងដោយការ កែសំរួលពីអក្សរចិនគឺ ហ៊ីរ៉ាហ្កាណា និង កាតាកាណា ។
មានអ្នកប្រើប្រាស់ប្រមាណ ១៣០ លាននាក់នៅទូទាំងពិភពលោក ក្រៅពីប្រទេសជប៉ុន រដ្ឋអាំងហ្គួរ ប្រទេសប៉ាឡូ បានកំណត់ភាសាជប៉ុនជាភាសាផ្លូវការមួយ ភាសាជប៉ុនក៏ត្រូវបានគេប្រើក្នុងចំណោមប្រជាជនជប៉ុនដែលបានផ្លាស់ទៅរស់នៅក្រៅប្រទេស អ្នកស្រាវជ្រាវជនជាតិជប៉ុន និងអ្នកពាណិជ្ជករ
ពាក្យភាសាជប៉ុនត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីភាសាបរទេស ជាពិសេសភាសាចិន ដែលត្រូវបានផ្សព្វផ្សាយពាក្យក្នុងប្រទេសជប៉ុនជាង ១៥០០ ឆ្នាំមុន ហើយចាប់តាំងពីសតវត្សរ៍ទី ១៩ តទៅ ភាសាបរទេសជាច្រើនត្រូវបានខ្ចីពីភាសាមិនមែនចិន ជាពិសេសភាសាឥណ្ឌូ - អឺរ៉ុប ឧទាហរណ៍ពាក្យដែលមកពីភាសាហូឡង់ ビール (bier មានន័យថា ស្រាបៀរ) និង コーヒー (koffie មានន័យថា កាហ្វេ)