វជិរាវុធ
From Wikipedia, the free encyclopedia
ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាវជិរាវុធ ព្រះមង្កុដក្លៅចៅយូហួ (ភាសាសៀម៖ พระบาทสมเด็จพระปรเมนทรมหาวชิราวุธ พระมงกุฎเกล้าเจ้าอยู่หัว) ឬព្រះបាទសម្ដេចព្រះរាមាធិបតីឝ្រីសិន្ទ្រមហាវជិរាវុធ ព្រះមង្កុដក្លៅចៅយូហួ (ភាសាសៀម៖ พระบาทสมเด็จพระรามาธิบดีศรีสินทรมหาวชิราวุธ พระมงกุฎเกล้าเจ้าอยู่หัว) ឬអាចហៅតាមព្រះរាជនាមថា រាមាទី៦ (១ មករា ១៨៨០ – ២៥ វិច្ឆិកា ១៩២៥) គឺជាព្រះមហាក្សត្រសៀមទីប្រាំមួយក្រោមរាជវង្សចក្រី ដោយបានគ្រងរាជ្យពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩២៥។ ព្រះមហាក្សត្រវជិរាវុធត្រូវបានប្រជាជនថៃចងចាំព្រោះដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការបង្កើតនិងលើកកម្ពស់គំនិតជាតិនិយមសៀម។ នៅក្នុងរជ្ជកាលរបស់ទ្រង់ ប្រទេសសៀមបានខិតទៅរកលទ្ធិប្រជាធិបតេយ្យបន្តិចម្តងៗ បូករួមជាមួយនឹងការចូលរួមដ៏តិចតួចបំផុតក្នុងសង្គ្រាមលោកលើកទី១។ ព្រះអង្គមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើមុខវិជ្ជាដូចជា៖ ប្រវត្តិសាស្ត្រសៀម បុរាណវត្ថុវិទ្យា អក្សរសាស្រ្ត ព្រមទាំងសេដ្ឋកិច្ច នយោបាយ និងកិច្ចការពិភពលោក ហើយបានបង្កើតសាកលវិទ្យាល័យដំបូងបង្អស់នៅក្នុងប្រទេសគឺ សាកលវិទ្យាល័យចុល្លាង្ករណ៍។
រជិរាវុជ วชิราวุธ | |
---|---|
រាមាទី៦ | |
ព្រះមហាក្សត្រសៀម | |
រជ្ជកាល | ២៣ តុលា ១៩១០ – ២៥ វិច្ឆិកា ១៩២៥ |
រាជាភិសេក | ១១ វិច្ឆិកា ១៩១១ |
អង្គមុន | ចុល្លាង្ករណ៍ (រាមាទី៥) |
អង្គក្រោយ | ប្រជាធិផុក (រាមាទី៧) |
ប្រសូត | ១ មករា ១៨៨០ ព្រះបរមមហារាជវាំង, បាងកក, សៀម |
សុគត | ២៥ វិច្ឆិកា ១៩២៥ (ព្រះជន្មាយុ ៤៤ វស្សា) ព្រះបរមមហារាជវាំង, បាងកក, សៀម |
រាជពន្ធភាព | សុច្រិត្តសុដា ល័ក្សមីលាវ័ល្យ ឥន្ទ្រសក្តិសចី សុវ័ទ្នា |
រាជបច្ឆាញាតិ | សម្តេចព្រះចៅភគិនីធើ ចៅហ្វាពេជ្ររ័ត្នរាជសុតា សិរីសោភាពណ្ណវត្តី |
វង្ស | រាជវង្សចក្រី |
បិតា | ចុល្លាង្ករណ៍ (រាមាទី៥) |
មាតា | សម្តេចព្រះនាងចៅ សៅវភាផង់សី ព្រះបរបមរាជនីនាថ |
សាសនា | ព្រះពុទ្ធសាសនា |
ព្រះហត្ថលេខា |