បំណែងចែករដ្ឋបាលនៃកម្ពុជា
From Wikipedia, the free encyclopedia
កម្ពុជាត្រូវបានបែងចែកទៅជា ២៤ខេត្ត ក្រុង (កាលពី ខែមករា ២០១៤ ខេត្តថ្មីត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម) និងរាជធានីភ្នំពេញមួយ។ ដូច្នេះហើយអង្គរដ្ឋបាលខុសពីគេ ភ្នំពេញក៏ស្ថិតក្នុងថ្នាក់ខេត្តដែរ អញ្ជឹងជាក់ស្ដែងកម្ពុជាមាន ២៥ ខេត្ត។ ប៉ុន្តែភ្នំពេញជាទីតាំងរដ្ឋបាលពិសេសដោយឲ្យឈ្មោះថា រាជធានីភ្នំពេញ។
ខេត្តទាំង ២៥ ត្រូវបានបែងចែកទៅជា ក្រុង ស្រុក ខណ្ឌ as of 2010[update] ២៦ក្រុង ដែលមាន ១៥៩ ស្រុក និង ១២ ខណ្ឌនៅភ្នំពេញ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០១៩ រដ្ឋាិបាលបានសម្រេចបង្កើតក្រុងស្រុកខណ្ឌចំនួន៦ទៀតក្នុងនោះមានខណ្ឌចំនួន២ ស្រុកចំនួន៣ និងក្រុងចំនួន១ ជារួមទៅសរុបក្រុង២៧ ស្រុក១៦២ និង ខណ្ឌ១៤។ ។ ខេត្តនីមួយៗមានទីរួមខេត្តមួយដែលឲ្យឈ្មោះថាក្រុង (ឧ. ខេត្តសៀមរាប មាន ក្រុងសៀមរាប)។ លើកលែងតែបន្ទាយមានជ័យ កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ធំ ត្បូងឃ្មុំ មណ្ឌលគីរី ឧត្តរមានជ័យ ព្រះវិហារ និង រតនគីរី ដែលឈ្មោះខេត្តនិងទីរួមខេត្ត(ក្រុង)ដែលមានឈ្មោះមិនដូចគ្នា។
នៅភ្នំពេញ ខណ្ឌ ត្រូវបានបែងចែកទៅជាសង្កាត់ ដែលមានទំហំតូចជាងគេបើប្រៀបទៅនឹងឃុំនៅក្នុងខេត្តផ្សេងៗ។
សង្កាត់ ត្រូវបានបែងចែកបន្តទៅទៀតជាភូមិ ទោះជាយ៉ាងណា ភូមិ ទាំងឡាយដោយចាំបាច់ទៅមិនបានគ្របដណ្ដប់ការតាំងលំនៅតែមួយនោះទេ។
នៅខេត្ត ត្រូវបែងចែកជាក្រុង ស្រុក។ ក្រុងចែកជា សង្កាត់ ហើយសង្កាត់ចែកជាភូមិ។ ដោយឡែកស្រុកត្រូវចែកជាឃុំ សង្កាត់ និងឃុំសង្កាត់ចែកជាភូមិ។
បំណែងចែករដ្ឋបាល | |||
---|---|---|---|
ថ្នាក់ទី១ | ថ្នាក់ទី២ | ថ្នាក់មូលដ្ឋាន | ក្នុងមូលដ្ឋាន |
១រាជធានី | ១៤ខណ្ឌ | ១០៥សង្កាត់ | ៩៥៣ភូមិ |
២៤ខេត្ត | ២៧ក្រុង ១៦២ស្រុក | ១៣២សង្កាត់ ១.៤០៩ឃុំ | ១៣.៤១២ភូមិ |
២៥រាជធានី ខេត្ត | ១៩៧ក្រុង ស្រុក ខណ្ឌ | ១.៦៤៦ឃុំ សង្កាត់ | ១៤.៣៦៥ភូមិ |