សាធារណរដ្ឋប្រជាមានិតកម្ពុជា
របបកុម្មុយនីស្តសង្គមនិយមទី២ នៅកម្ពុជា បង្កើតឡើងដោយ៖ហេង សំរិន និង ក្រុងយោធាយួន-ហាណូយ (1979–1989). / From Wikipedia, the free encyclopedia
សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.) ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាដោយរណសិរ្សសង្គ្រោះពោលគឺក្រុមកុម្មុយនីស្តខ្មែរដែលមិនពេញចិត្តនឹងរបបដឹកនាំរបស់ខ្មែរក្រហម។ ក្រុមនោះបានផ្តាច់ខ្លួនចេញពីខ្មែរក្រហមរួចបានរត់ទៅសុំជំនួយពីប្រទេសវៀតណាម[3][4]ក្នុងគោលបំណងចង់ផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់រដ្ឋាភិបាលប៉ុលពត។ រដ្ឋនេះមានប្រទេសវៀតណាម និងសហភាពសូវៀតជាសម្ព័ន្ធមិត្តសំខាន់របស់ខ្លួន។
សាធារណរដ្ឋប្រជាមានិតកម្ពុជា Cộng hòa Nhân dân Campuchia (ភាសាវៀតណាម)
| |||||||||
---|---|---|---|---|---|---|---|---|---|
១៩៧៩–១៩៨៩ | |||||||||
បាវចនា"ឯករាជ្យ សន្តិភាព សេរីភាព សុភមង្គល"[1] | |||||||||
ទីតាំងប្រទេសកម្ពុជា (ក្រហម) នៅលើភូគោល | |||||||||
រដ្ឋធានី និង ទីក្រុងធំបំផុត | ភ្នំពេញ | ||||||||
ភាសាផ្លូវការ | ខ្មែរ • វៀតណាម | ||||||||
រដ្ឋាភិបាល | សាធារណរដ្ឋសង្គមនិយមឯកបក្ស ឯកត្តរដ្ឋប្រកាន់លទ្ធិម៉ាក្ស–លេនីន | ||||||||
អគ្គលេខាធិការបក្ស | |||||||||
▪ ១៩៧៩–១៩៨១ | ប៉ែន សុវណ្ណ | ||||||||
▪ ១៩៨១–១៩៨៩ | ហេង សំរិន | ||||||||
នាយករដ្ឋមន្រ្តី | |||||||||
▪ ១៩៨១ | ប៉ែន សុវណ្ណ | ||||||||
▪ ១៩៨២–១៩៨៤ | ចាន់ ស៊ី | ||||||||
▪ ១៩៨៤–១៩៨៩ | ហ៊ុន សែន | ||||||||
ប្រមុខរដ្ឋ | |||||||||
▪ ១៩៧៩–១៩៨៩ | ហេង សំរិន | ||||||||
នីតិបញ្ញត្តិ | រដ្ឋសភា | ||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមត្រជាក់ | ||||||||
៧ មករា ១៩៧៩ | |||||||||
▪ បង្កើតឡើង | ៨ មករា ១៩៧៩ | ||||||||
▪ ប្រកាសរដ្ឋធម្មនុញ្ញ | ២៥ មិថុនា ១៩៨១ | ||||||||
▪ ផែនការក៥ | ១៩៨៥ | ||||||||
▪ អន្តរកាល | ១ ឧសភា ១៩៨៩ | ||||||||
ប្រជាជន | |||||||||
▪ ១៩៨០ | ៦,៦០០,០០០[2] | ||||||||
រូបិយវត្ថុ | រៀលកម្ពុជា ដុងវៀតណាម (១៩៧៨–៨០) | ||||||||
ទិសបើកបរ | ស្តាំ | ||||||||
កូដហៅទូរសព្ទ | +៨៥៥ | ||||||||
| |||||||||
ឥឡូវជាផ្នែកនៃ | កម្ពុជា |
ស.ប.ក. មិនត្រូវបានទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាដោយអង្គការសហប្រជាជាតិទេព្រោះដោយសារតែការធ្វើអន្តរាគមន៍ការទូតរបស់សាធារណរដ្ឋប្រជាមានិតចិន សហរាជាណាចក្រ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ានមួយចំនួន។ អាសនៈនៃប្រទេសកម្ពុជានៅអង្គការសហប្រជាជាតិត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យដែលជារដ្ឋាភិបាលដឹកនាំដោយខ្មែរក្រហម និងបក្សសម្ព័ន្ធមិនមែនកុម្មុយនិស្តចំនួនពីរទៀត។ យ៉ាងណាមិញ ស.ប.ក. ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលជាក់ស្ដែងនៃកម្ពុជានៅរវាងឆ្នាំ១៩៧៩ និងឆ្នាំ១៩៩៣ ទោះជាការទទួលស្គាល់ជាអន្តរជាតិមានការកំណត់ក្តី។
ដល់ខែឧសភា ឆ្នាំ១៩៨៩ ស.ប.ក. បានប្តូរឈ្មោះសារជាថ្មីថា រដ្ឋកម្ពុជា (រ.ក.) ក្នុងគោលបំណងព្យាយាមទាក់ទាញការទទួលស្គាល់របស់អន្តរជាតិ។[5] ឈ្មោះប្រទេសបានប្តូរមែនប៉ុន្តែថ្នាក់ដឹកនាំប្រទេស និងរចនាសម្ព័ន្ធបក្សតែមួយរបស់រដ្ឋគឺបានរក្សានូវដដែរ ហើយទីបំផុតរដ្ឋាភិបាលនៃរដ្ឋកម្ពុជាក៏សម្រេចចិត្តចុះកិច្ចព្រមព្រៀងស្តាររបបរាជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ស.ប.ក./រ.ក. មានអត្ថិភាពជារដ្ឋកុម្មុយនីស្តចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ជាឆ្នាំដែលបក្សកំពុងកាន់អំណាចបានលះបង់ចោលនូវមនោគមវិជ្ជាម៉ាក្ស–លេនីននិយម។