ធម្មរាជាទី២
(គ.ស ១៤៧៦-១៤៨៦) / From Wikipedia, the free encyclopedia
ធម្មរាជាទី២ (អង់គ្លេស: Dhamma Reachea II) (ប្រ.ស|គ.ស ០០០០-១៤៨៦) រជ្ជកាលគ្រងរាជ (គ.ស ១៤៧៦-១៤៨៦) ព្រះអង្គជាព្រះរាជបុត្រទី៤ របស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិលើកទី២ក្នុងឆ្នាំជូត ត្រីស័ក ព.សករាជ ២០២០ ត្រូវនិង គ.សករាជ ១៤៧៦ ត្រូវនិង មហាសករាជ ១៣៩៩ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី" មុនពេលព្រះអង្គសោយរាជជាលើកទី២ ទ្រង់បានរត់គេចខ្លួនពីការតាមសម្លាប់របស់ ស្រីសុរិយោទ័យ ក្នុងឆ្នាំ ១៤៦១ នៃគ.សករាជ នៅពេលដែលទ្រង់បានផ្ញើសារលិខិតអំពីរាជប្រហារនេះទៅកាន់ ស្រីរាជា ទ្រង់ត្រូវបានពលសេនាប្រមាណជា ៥០០នាក់ វាយរំដោះខ្លួនចេញពីរាជវាំងចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) និង បាននាំយកគ្រឿងសោយរាជទាំង៥ រត់ទៅជាមួយផងដែរ ហើយទ្រង់បានទៅបង្កើតតំបន់អប្បគម៍ នៅសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) និងបានយកតំបន់នោះឈរជើង ជាមូលដ្ឋានទ័ពនៅទីនោះ ដើម្បីតតាំងក្នុងជម្លោះរាជវង្សនេះ ក្រោយមក ក្រុមគណៈរដ្ឋមន្ត្រីបានជម្រុញឱ្យព្រះអង្គ ប្រកាសសោយរាជ ក្នុងឆ្នាំ ១៤៦៩ នៃគ.សករាជ ក្រោយការឡើងសោយរាជរបស់ ស្រីសុរិយោទ័យ មួយឆ្នាំ ដែលធ្វើឡើងនៅរាជធានី ទួលបាសាន ក្នុងឆ្នាំ ១៤៦៨ នៃគ.សករាជ ។[1]
ធម្មរាជាទី២ | ||||
រជ្ជកាល | ១៤៧៦-១៤៨៦
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | លើកទី១ - ១៤៦៩ លើកទី២ - ១៤៧៦ | |||
រាជសម័យ | សម័យចតុមុខ | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ស្រីសុរិយោទ័យ | |||
រាជបន្ត | ស្រីសុគន្ធបទ | |||
សន្តិវង្ស | រាជវង្សចតុមុខ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | ស្រីសុគន្ធបទ ចន្ទរាជា | |||
ចូលទីវង្គត់ | ១៤៨៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ជំនឿលើពពួកទេវតា |