ព្រះសហគមន៍កាតូលិក
From Wikipedia, the free encyclopedia
ព្រះសហគមន៍កាតូលិកពេលខ្លះត្រូវបានគេហៅថាវិហាររ៉ូម៉ាំងកាតូលិកគឺជានិកាយគ្រឹស្តសាសនាដ៏ធំជាងគេដែលមានគ្រីស្តបរិស័ទប្រមាណ ១,៣ ពាន់លាននាក់[1]ដែលបានទទួលពិធីជ្រមុជទឹកនៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ ២០១៧។ ក្នុងនាមជាស្ថាប័នអន្តរជាតិដែលមានអាយុកាលចំណាស់ជាងគេនិងធំជាងគេដែលកំពុងបន្តដំណើរការនៅលើពិភពលោក ព្រះសហគមន៍កាតូលិកបានដើរតួនាទីយ៉ាងលេចធ្លោក្នុងប្រវត្តិសាស្ត្រនិងការអភិវឌ្ឍអរិយធម៌លោកខាងលិច។ ព្រះសហគមន៍នេះដឹកនាំដោយអភិបាលរបស់រ៉ូមដែលត្រូវបានគេស្គាល់ថាជាសម្តេចប៉ាប។ រដ្ឋបាលកណ្តាលរបស់ព្រះសហគមន៍កាតូលិកគឺ សន្តអាសនៈ (Sancta Sede) នៅទីក្រុងវ៉ាទីកង់ នៅ អឺរ៉ុប។ សម្តេចប៉ាបជាលោកអភិបាលភូមិភាគទីក្រុងរ៉ូម។
ព័ត៌មានសង្ខេប ព្រះសហគមន៍កាតូលិក Sancta Ecclesia Catholica Romana, ស្ថាបនិក ...
ព្រះសហគមន៍កាតូលិក Sancta Ecclesia Catholica Romana | |
---|---|
ស្ថាបនិក | ព្រះយេស៊ូវ គ្រីស្ទ |
បង្កើត | ៣៣ |
ទីស្នាក់ការកណ្ដាល | ទីក្រុងវ៉ាទីកង់ |
ពណ៌ផ្លូវការ | |
គេហទំព័រ | |
Vatican.va - គេហទំព័រផ្លូវការ | |
ទង់គណបក្ស | |
បិទ