ភាសាកូរ៉េ
From Wikipedia, the free encyclopedia
ភាសាកូរ៉េ គឺជាភាសារបស់ជនជាតិកូរ៉េ ហើយត្រូវបាននិយាយភាគច្រើននៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង ហើយមានចំនួនអ្នកនិយាយច្រើនជាង ៧៨ លាននាក់។
ព័ត៌មានបន្ថែម ភាសាកូរ៉េ 한국어 / 조선말, មុខងារជាផ្លូវការ ...
ភាសាកូរ៉េ 한국어 / 조선말 | |
---|---|
ប្រទេសនិយាយ | កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, ជប៉ុន, សហរដ្ឋអាមេរិក, រុស្ស៊ី, កាហ្សាស្ថាន, អឹស្សបេគីស្ថាន ជាដើម |
តំបន់ | អាស៊ីខាងកើត |
ចំនួនអ្នកនិយាយ | ៧៨ លាននាក់[1] |
លំដាប់លេខ | ១៣ |
ក្រុមភាសា | |
មុខងារជាផ្លូវការ | |
ភាសាផ្លូវការនៅ | កូរ៉េខាងជើង កូរ៉េខាងត្បូង Yanbian( សាធារណរដ្ឋប្រជាមានិតចិន) |
គ្រប់គ្រងដោយ | កូរ៉ខាងត្បូង: វិទ្យាស្ថានជាតិភាសាកូរ៉េ 국립국어원 កូរ៉េខាងជើង: |
កូដភាសា | |
ISO 639-1 | ko |
ISO 639-2 | kor |
ISO/DIS 639-3 | kor |
SIL | KKN |
បិទ
នៅកូរ៉េខាងត្បូង ភាសាេនះត្រូវបានគេហៅថា ហាន់កុកម៉ាល (한국말) ឬ ហាន់កុកហ្គូ (Hangeul: 한국어, Hanja: 韓國語) ។ ចំណែកឯនៅប្រទេសកូរ៉េខាងជើងវិញ ភាសានេះ ត្រូវបានហៅថា ឆូសន់ម៉ាល (조선말) or ឆូសន់នូ (조선어, 朝鮮語) ។ ភាសាទាំងពីរនេះត្រូវបានគេដាក់ឈ្មោះខុសគ្នា ព្រោះឈ្មោះទូទៅរបស់កូរ៉េខាងជើង និងកូរ៉េខាងត្បូងគឺខុសគ្នា។