រាមាធិបតីទី១
From Wikipedia, the free encyclopedia
រាមាធិបតីទី១ ឬ ពញ្ញាយ៉ង (អង់គ្លេស: Reamea Thipadei I) or (Ponhea Yorng) (ប្រ.ស|គ.ស ១៦៧៣-១៦៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៦៩៥-១៦៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៣៩ ត្រូវនិង គ.សករាជ ១៦៩៥ ត្រូវនិង មហាសករាជ ១៦១៨ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមរាមាធិបតី" ជាបុត្ររបស់ ព្រះកែវហ្វាទី២ អង្គជី ទ្រង់ឡើងសោយរាជដោយការផ្ទេររាជសម្បត្តិពី ព្រះជ័យជេស្ឋាទី៣ អង្គស៊ូ ដែលត្រូវជាព្រះបិតុលា (ពូ) របស់ទ្រង់ ដែលត្រូវជាព្រះអនុជ (ប្អូន) នៃ ព្រះកែវហ្វាទី២ ។ ព្រះរាមាធិបតីទី១ បានរៀបអភិសេកនិង មហេសីមួយអង្គព្រះនាម ព្រះសុជាតិវត្តី ហើយទ្រង់ប្រសូតបានបុត្រាមួយអង្គនាម អង្គទងរាជា ដែលត្រូវបានអ្នកប្រវត្តិវិទូសម្គាល់ជា អង្គទងទី២ ។ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជក្នុងព្រះជន្ម ២៣ វស្សា ហើយទ្រង់សោយរាជបានតែ ១០ខែ ប៉ុនណ្ណោះ ទ្រង់ក៏យាងសោយព្រះទីវង្គត់ដោយរោគប្រឈួន (ជំងឺក្អក) ក្នុងឆ្នាំ ១៦៩៦ នៃគ.សករាជ ដូចនេះរាជបល្ល័ងត្រូវបានបង្វែរទៅថ្វាយដល់ ព្រះជ័យជេស្ឋាទី៣ វិញ ។[1] [2]
រាមាធិបតីទី១ | ||||
រជ្ជកាល | ១៦៩៥-១៦៩៦
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | ១៦៩៥ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ជ័យជេស្ឋាទី៣ | |||
រាជបន្ត | ជ័យជេស្ឋាទី៣ (រជ្ជកាលទី៣) | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៧៣ | |||
បុត្រ | អង្គទង | |||
ចូលទីវង្គត់ | ១៦៩៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |