រាមាធិបតីទី៣
From Wikipedia, the free encyclopedia
រាមាធិបតីទី៣ ឬ អង្គអេង (អង់គ្លេស: Reamea Thipadei III) or (Ang Eng) (ប្រ.ស|គ.ស ១៧៥៤-១៧៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៧៧៩-១៧៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២៣២៣ ត្រូវនិង គ.សករាជ ១៧៧៩ ត្រូវនិង មហាសករាជ ១៧០២ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមរាជាធិបតី ព្រះអង្គជាបុត្ររបស់ ព្រះជ័យជេស្ឋាទី៤ ដែលទ្រង់បានរត់ភៀសខ្លួនទៅនគរសៀម អំឡុងពេល ព្រះឧទ័យរាជាទី៣ ទ្រង់ធ្វើរដ្ឋប្រហារយោធាធ្វើឃាត ព្រះនរាយណ៍រាជា នៅរាជធានីឧដុង្គ ។ ព្រះរាមាធិបតីទី៣ អង្គអេង ទ្រង់ឡើងគ្រងរាជក្នុងព្រះជន្ម ២៥ វស្សា ដោយមានការជ្រោមជ្រែងពី ចៅហ្វាម៉ូ ដែលជាមន្ត្រីកងទ័ព ។ [1]
ព័ត៌មានសង្ខេប
រាមាធិបតីទី៣ | ||||
រជ្ជកាល | ១៧៧៩-១៧៩៦
រាជាណាចក្រកម្ពុជា | |||
គ្រងរាជ | ១៧៧៩ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះរាមរាជាធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ឧទ័យរាជាទី៣ | |||
រាជបន្ត | នរាយណ៍រាជាទី២ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៧៥៤ | |||
បុត្រ | អង្គចន្ទ ១៧៧៨ អង្គភឹម (បុត្រី) ១៧៩៣ អង្គអុិម ១៧៩៤ អង្គដួង ១៧៩៦ | |||
ចូលទីវង្គត់ | ១៧៩៦ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
បិទ