អាស៊ី
From Wikipedia, the free encyclopedia
អាស៊ី (ភាសាអង់គ្លេស៖ Asia, ភាសាបារាំង៖ Asie) គឺជាទ្វីបមួយធំជាងគេ និងមានប្រជាជនច្រើនជាងគេបង្អស់នៅលើភពផែនដី។ ទ្វីបនេះ បានគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៤៤,៥៧៩,០០០ គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៣០% នៃផ្ទៃដីសរុបនៅលើផែនដី និង ៨.៧% នៃផ្ទៃផែនដី។ ដោយមានប្រជាជនជាង ៤ ពាន់លាននាក់ដែលស្មើនឹងប្រមាណ ៦០% នៃប្រជាជនទាំងអស់នៅលើពិភពលោក អាស៊ីគឺមានចំនួនប្រជាជនច្រើនជាងប្រជាជននៅទ្វីបផ្សេងទៀតទាំងអស់បូកបញ្ចូលគ្នាទៅទៀត។
ផ្ទៃក្រឡា | ៤៤,៥៧៩,០០០[1] |
---|---|
ចំនួនប្រជាជន | ៤,៦៩៤,៥៧៦,១៦៧ (២០២១, ទី១)[2][3] |
សន្ទភាពប្រជាជន | ១០០/គម២ |
ប្រទេស | សមាជិក អសប ចំនួន ៤៩ រដ្ឋសង្កេតការណ៍ អសប ចំនួន ១ រដ្ឋចំនួន ៥ ផ្សេងទៀត (list of countries) |
Dependencies | |
Unrecognized regions | បញ្ជី
|
ភាសា | បញ្ជីភាសា |
ល្វែងម៉ោង | UTC+២ ទៅ UTC+១២ |
អន្តរជាល ដ.ក.ច. | .asia |
ទីក្រុងសំខាន់ៗ |
|
ដើមឡើយ អាស៊ីត្រូវបានគេចាត់ថាជាផ្នែកមួយនៃផ្ទាំងទ្វីបដ៏ធំ "អឺរ៉ាស៊ី" ក្រោយផ្នែកខាងកើតត្រូវបានកាត់ចេញទៅជា "ទ្វីបអឺរ៉ុប" ដែលលាតសន្ធឹងចាប់ពីខាងកើតនៃព្រែកជីកស៊ុយអេ ខាងកើតអ៊ូរ៉ាល់ និង ខាងត្បូងនៃជួរភ្នំកាវកាស សមុទ្រកាសព្យែន និងសមុទ្រខ្មៅ។ ទ្វីបអាស៊ី មានព្រំប្រទល់ ខាងកើតជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក, ខាងត្បូងជាប់នឹងមហាសមុទ្រឥណ្ឌា និងខាងជើងជាប់នឹងមហាសមុទ្រអាកទិក។