ចក្រភពបារាំងទីមួយ
From Wikipedia, the free encyclopedia
ចក្រភពបារាំងទីមួយ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋបារាំង (មុនឆ្នាំ១៨០៩) និង ចក្រភពបារាំង (ក្រោយឆ្នាំ១៨០៩) ឬអាចហៅបានទៀតថា ណាប៉ូលេអុងនិយមបារាំង គឺជាចក្រភពមួយដែលស្ថិតនៅក្រោមការដឹកនាំរបស់ណាប៉ូលេអុង បូណាប៉ារត៍។ វាជារដ្ឋដែលបានពង្រីកអនុត្តរភាពបារាំងទៅពាសពេញផ្ទៃទ្វីបអឺរ៉ុបស្ទើរទាំងមូលនៅដើមសតវត្សទី១៩។ ចក្រភពនេះបានបង្កើតឡើងដំបូងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៨០៤ និងបានដួលរលំទៅវិញនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៨១៤ ហើយងើបឡើងសារជាថ្មីពីថ្ងៃទី២០ ខែមីនា ឆ្នាំ១៨១៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៨១៥។[7]
១៨០៤–១៨១៤, ១៨១៥ | |||||||||||||||||||||||||||||||
ភ្លេងជាតិChant du départ ("ចម្រៀងនៃចំណាកចេញ") (ផ្លូវការ) Veillons au salut de l'Empire ("ចូលរក្សាការពារចក្រភព") (ក្រៅផ្លូវការ) | |||||||||||||||||||||||||||||||
ទឹកដីចក្រភពបារាំងទីមួយក្នុងឆ្នាំ១៨១២[3]
| |||||||||||||||||||||||||||||||
រាជធានី | ប៉ារីស | ||||||||||||||||||||||||||||||
ភាសាទូទៅ | ភាសាបារាំង | ||||||||||||||||||||||||||||||
សាសនា | រ៉ូម៉ាំងកាតូលិក (សាសនារដ្ឋ) | ||||||||||||||||||||||||||||||
រដ្ឋាភិបាល |
| ||||||||||||||||||||||||||||||
ព្រះអធិរាជ | |||||||||||||||||||||||||||||||
▪ ១៨០៤–១៨១៤/១៨១៥ | ណាប៉ូលេអុងទី១ | ||||||||||||||||||||||||||||||
▪ ១៨១៥ | ណាប៉ូលេអុងទី២[4] | ||||||||||||||||||||||||||||||
នីតិបញ្ញត្តិ | សភាជាតិ | ||||||||||||||||||||||||||||||
ព្រឹទ្ធសភាអភិរក្ស | |||||||||||||||||||||||||||||||
• សភាជាន់ទាប | សភានីតិប្បញ្ញត្តិ | ||||||||||||||||||||||||||||||
សម័យកាលប្រវត្តិសាស្រ្ត | សង្គ្រាមបដិវត្តន៍បារាំង សង្គ្រាមណាប៉ូលេអូនិក | ||||||||||||||||||||||||||||||
▪ អនុម័តរដ្ឋធម្មនុញ្ញ | ១៨ ឧសភា ១៨០៤ | ||||||||||||||||||||||||||||||
២ ធ្នូ ១៨០៤ | |||||||||||||||||||||||||||||||
▪ សន្ធិសញ្ញាធីលស៊ីត | ៧ កក្កដា ១៨០៧ | ||||||||||||||||||||||||||||||
▪ ការវាយឈ្លានពានរុស្ស៊ី | ២៤ មិថុនា ១៨១២ | ||||||||||||||||||||||||||||||
▪ សន្ធិសញ្ញាហ្វនតេណេព្លាវ | ១១ កុម្ភៈ ១៨១៤ | ||||||||||||||||||||||||||||||
▪ មួយរយថ្ងៃ | ២០ មីនា – ៧ កក្កដា ១៨១៥ | ||||||||||||||||||||||||||||||
ក្រឡាផ្ទៃ | |||||||||||||||||||||||||||||||
១៨១២[5] | ២១០០០០០ គ.ម២ (៨១០០០០ ម៉ាយ ក.) | ||||||||||||||||||||||||||||||
ប្រជាជន | |||||||||||||||||||||||||||||||
▪ ១៨១២ | ៩៦,៤៧២,០០០[6] | ||||||||||||||||||||||||||||||
រូបិយវត្ថុ | ហ្រ្វង់បារាំង | ||||||||||||||||||||||||||||||
|
ទោះជាបារាំងបានបង្កើតចក្រភពអាណានិគមនៅឯក្រៅប្រទេសតាំងពីដើមសតវត្សទី១៧ មែន ប៉ុន្តែបារាំងដីគោកគឺនៅតែជារដ្ឋមួយស្ថិតនៅក្រោមរាជាធិបតេយ្យបួរបន និងជាសាធារណរដ្ឋមួយ (ក្រោយបដិវត្តន៍បារាំង)។ ប្រវត្តិវិទូបានសម្ដៅលើរបបណាប៉ូលេអុងថា ចក្រភពបារាំងទីមួយ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយចក្រភពបារាំងទីពីរ (១៨៥២-១៨៧០) ដែលស្ថិតនៅក្រោមការដឹកនាំដោយក្មួយរបស់ណាប៉ូលេអុង ព្រះនាមណាប៉ូលេអុងទី៣។
នៅថ្ងៃទី១៨ ខែឧសាភា ឆ្នាំ១៨០៤ ណាប៉ូលេអុងត្រូវបានទទួលគោរមងារ្យជា "អធិរាជនៃបារាំង" (Empereur des Français) ដោយព្រឹទ្ធសភាបារាំង និងបានឡើងគ្រងរាជ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨០៤[8] ដែលជាសញ្ញាបញ្ជាក់ពីទីបញ្ចប់នៃរបបសាធារណរដ្ឋបារាំងទីមួយ។ ទោះជាណាប៉ូលេអុងបានឡើងអភិសេកជាអធិរាជរួចក្តី តែចក្រភពរបស់ព្រះអង្គនៅតែរក្សាឈ្មោះថា "សាធារណរដ្ឋបារាំង" រហូតដល់ឆ្នាំ១៨០៩។ អាណាចក្របារាំងបានទទួលជ័យជម្នះយោធាជាច្រើនលើកច្រើនសារនៅលើទ្វីបអឺរ៉ុបដូចជ័យជម្នះក្នុងសង្គ្រាមសម្ព័ន្ធភាពទីបីប្រឆាំងនឹងអូទ្រីស ព្រុស រុស្ស៊ី ចក្រភពអង់គ្លេស និងប្រជាជាតិជាច្រើនទៀត ពិសេសក្នុងសមរភូមិអូស្ទ័រលីតស៍នៃឆ្នាំ១៨០៥។[9] អំណាចនិងឥទ្ធិពលបារាំងបានបន្តរាលដាលម្តងទៀតនៅក្នុងសង្គ្រាមសម្ព័ន្ធភាពទីបួនក្នុងសមរភូមិជេណា-អោស្តេដត៍ នៃឆ្នាំ១៨០៦ និងសមរភូមិហ្វ្រៃឡង់ក្នុងឆ្នាំ១៨០៧[10] មុនពេលត្រូវរងនូវបរាជ័យដ៏ធំក្នុងសមរភូមិវ៉ាធឺលូនៃឆ្នាំ១៨១៥។
ជម្លោះតៗគ្នាទាំងនេះត្រូវបានគេស្គាល់ថា សង្គ្រាមណាប៉ូលេអូនិក ជាសង្គ្រាមដែលនាំឱ្យបារាំងអាចពង្រីកឥទ្ធិពលនិងទឹកដីរបស់ខ្លួនពីភាគខាងលិចនៃទ្វីបអឺរ៉ុបចូលទៅក្នុងដែនដីប៉ូឡូញ។ មកដល់ឆ្នាំ១៨១២ ចក្រភពបារាំងមាននាយកដ្ឋានរហូតទៅដល់១៣០ និងបានពង្រីកទីតាំងយោធានៅគ្រប់តំបន់ទូទាំងទ្វីបអឺរ៉ុបរួមមានតំបន់ក្នុងបណ្តាប្រទេសអាល្លឺម៉ង់, អ៊ីតាលី, អេស្ប៉ាញនិងឌុចឈីនៃក្រុហវ៉ាសូរី (ប្រទេសប៉ូឡូញ) ហើយបានចាត់ទុកព្រុសនិងចក្រភពអូទ្រីសជាសម្ព័ន្ធមិត្តតូចតាច។[11] ជ័យជំនះទាំងអស់នេះបាននាំចេញនូវមនោគមវិជ្ជាជាច្រើននៃបដិវត្តន៍បារាំងនៅទូទាំងទ្វីបអឺរ៉ុប៖ សេចក្តីណែនាំកូដ (Code) ណាប៉ូឡេអុងនៅទ្វីបអឺរ៉ុបបានបង្កើនសមភាពផ្លូវច្បាប់ បង្កើតនូវប្រព័ន្ធចៅក្រមនិងការលែងលះគឺមានភាពស្របច្បាប់មិនដូចមុន កម្រៃជើងសារនិងយុត្តិធម៌seigneurialត្រូវបានលុបបំបាត់ ទាំងអស់នេះធ្វើឱ្យជីវភាពអ្នកនៅអឺរ៉ុបប្រៀបបានទៅនឹងជីវភាពអ្នកអភិជនលើកលែងតែនៅតំបន់ប្រទេសប៉ូឡូញ។[12] ភាបរាជ័យរបស់បារាំងនៅឆ្នាំ ១៨១៤ (ហើយបរាជ័យម្តងទៀតនៅឆ្នាំ១៨១៥) បានសម្គាល់នូវការដួលរលំនៃចក្រភពបារាំង។